(ភ្នំពេញ) ៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃ្មួញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវលំ ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៩និង៣០នាទី ។
ជនសង្ស័យឈ្មោះ ម៉ុន ម៉េត ភេទប្រុស អាយុ១៩ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
សម្ភារៈដកហូត ៖ គ្មាន ។
តាមដំណើររឿង ៖ មុនពេលកើតហេតុ ប៉ុស្តិ៍រដ្ឋបាលឃ្មួញ បានពីប្រជាពលរដ្ឋថានៅចំណុចកើតហេតុខាងលើ មានជនសង្ស័យចំនួន០១នាក់កំពុងអុកឡុកក្នុងភូមិ ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចយើងបានចុះដល់ចំណុចកើតហេតុ នាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរត្រួតពិនិត្យនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕
មតិយោបល់