(ភ្នំពេញ) ៖ នៅលើចិញ្ចើមផ្លូវលេខ១៨១ មុខផ្ទះលក់ឱសថស្ថានយីហោ ត្បូងឃ្មុំ ទីតាំងលេខ៣២B ក្រុមទី ២ ភូមិទី១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន មានករណី មនុស្សស្លាប់ម្នាក់ នៅវេលាម៉ោង៦និង៣០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ ។
សាកសពពុំស្គាល់ឈ្មោះ ទីលំនៅ ភេទប្រុស សម្បុរខ្មៅស្រអែម មាឌធំ សក់ស្លូតខ្លី កម្ពស់ ១,៧០ម៉ែត្រ មានស្លាកស្នាមលើខ្លួនសពនៅខ្លួនប្រាណព្រឺសម្បុរគីង្គក់ , លិង្គចេញទឹកកាម, ស្រល់ឈាមផ្នែកខាងក្រោយ ។
តាមព័ត៌មានពីឈ្មោះ យូ.ថៃ ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរ លក់ឱសថ ទីលំនៅផ្ទះលេខ៣២B ផ្លូវលេខ១៨១ ក្រុមទី២ ភូមិទី១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន បានអោយដឹងថា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ គាត់បានឃើញជនរងគ្រោះដើរតាមផ្លូវមកអង្គុយមុខផ្ទះខ្លួន ដូចជាមនុស្សមានជំងឺ និងសតិមិនគ្រប់ រហូតដល់ថ្ងៃកើតហេតុខាងលើ គាត់ភ្ញាក់ពីដេកបើកហាងលក់ ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់តែម្តង ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះស្លាប់ដោយគាំងបេះដូង ។ ចំណែកសាកសពបានប្រគល់អោយនាយប៉ុស្តិ៍ ៕
មតិយោបល់