ព្រៃវែង៖ លោកវរសេនីយ៍ឯក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកថវិកា ទៅសួរសុខទុក លោកអនុសេនីយ៍ឯក ស៊ុន វ៉ាន់ថា ដែលសំរាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យបង្អែកអ្នលឿង។
លោកវរសេនីយ៍ឯក សេង ពន្លក អធិការ បានពាំនាំប្រសាសន៍សួរសុខទុក ពីលោក ឧត្តមសេនីយ៍ ស្នងការ លោកតែងតែនឹករលឹកដល់កងកម្លាំងក្រោមឱវាទជានិច្ច ជាពិសេស សុខភាព កងកម្លាំងនគរបាលយើងទាំងអស់គ្នា។
ក្នុងនោះដែរ លោកអធិការ ក៏បាលជូនពរដល់ លោអនុសេនីយ៍ឯក ស៊ុន វ៉ាន់ថា ឲ្យឆាប់ជាសះស្បើយពីជំងឺ និងបានឆាប់ បំរើការក្នុងន័យរក្សាសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋទូទាំងស្រុក។
លោកធិការ ក៏បានផ្តល់ដំបូលមានដល់ លោក ស៊ុន វ៉ាន់ថា ត្រូវខិតខំហាត់ប្រាណការហូបចុកឲ្យមានអនាម័យ ពិសាថ្នាំតាមគ្រូពេទ្យណែនាំ។
បន្ទាប់មក លោកអធិការ នាំយកថវិកា ចំនួន៩៥០ ០០០រៀល ជូនលោកអនុសេនីយ៍ឯក ស៊ុន វ៉ាន់ថា សំរាប់ដោះស្រាយការព្យាបាលប្រចាំថ្ងៃ លោកអធិការ ក៏បានបញ្ជាក់ថា ថវិកានេះតិចតួចក៏ពិតមែន តែជាកម្លាំងទឹកចិត្តមិត្តភ័ក្ត្រ ក្នុងជួរកងកម្លាំងយើងទាំងអស់គ្នា ៕
មតិយោបល់