ភ្នំពេញ ៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី២៥ មេសានេះ បានចំនួន ២៤ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន៤៦នាក់(ស្រី២នាក់) ។
ក្នុងចំណោមជនសង្ស័យឃាត់ខ្លួនទាំង៤៦នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៣២នាក់ និងអ្នកប្រើប្រាស់ ១៤នាក់ ។
វត្ថុតាំងដែលចាប់សរុបក្នុងថ្ងៃទី២៥ មេសានេះ រួមមាន ៖ មេតំហ្វេតាមីន(ICE) ទម្ងន់ ៦៣,៥៩ក្រាម និង៣៣កញ្ចប់តូច ។
ការបង្ក្រាបគ្រឿងញៀននៅថ្ងៃនេះ រួមមាន ៖ ខេត្តបាត់ដំបង, កំពង់ចាម, ក្រចេះ, ពោធិ៍សាត់, រតនគិរី, សៀមរាប, ស្វាយរៀង, ត្បូងឃ្មុំ និងរាជធានីភ្នំពេញ ៕
មតិយោបល់