ភ្នំពេញ ៖ កំលាំងជំនាញខណ្ឌសហប៉ុស្តិ៍បានស្រាវជ្រាវបង្ក្រាបជាក់ស្ដែង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចក្រុមទី៩ ភូមិលូសង្កាត់ស្វាយប៉ាក់ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញឃាត់ជនសង្ស័យម្នាក់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០០និង៣០នាទី។
ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ឡឹម ថៃ ភេទប្រុស អាយុ២១ ឆ្នាំជនជាតិខ្មែរ មានទីលំនៅក្រុមទី៦ ភូមិលូសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
សម្ភារដកហូតមាន ៖ ក្រាមពណ៌សថ្លាចំនួន១៨ កញ្ចប់តូច។
ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៏តាមនីតិវិធី ៕
មតិយោបល់