កំពង់ស្ពឺ៖ កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកឧដុង្គ បង្រ្កាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួន មុខសញ្ញាសង្ស័យ២នាក់ កាលពីថ្ងៃអង្គារ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង៣០នាទី នៅចំណុចភូមិវត្តក្តី ឃុំវាលពង់ ស្រុកឧដុង្គ។
លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការដ្ឋាននគរបាលស្រុកឧដុង្គបានអោយដឹងថាជនសង្ស័យទី១.ឈ្មោះ ខុម ផាន ហៅជ័យ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ និងទី២.ឈ្មោះ ពែក រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិថ្មី ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
លោក អធិការស្រុកបន្តថា មុខសញ្ញាសង្ស័យខាងលេីគឺកំលាំងនគរបាលបានតាមដានស្រាវជ្រាវជាយូរមកហេីយ ដោយមានព័ត៌មានជាក់លាក់ និងបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត និងបានការសម្របសម្រួលនីតិវិធីព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ កំលាំងនគរបាលបានប្រតិបត្ដិការជាក់ស្តែង។
ដកហូតបានវត្ថុតាង៖ ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន ០៣កញ្ចប់ធំ, ទូរស័ព្ទដៃ០២គ្រឿង ,ជញ្ជីងអេឡិចត្រូនិកសំរាប់ថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង។
បច្ចុប្បន្នមុខសញ្ញាសង្ស័យរួមជាមួយវត្ថុតាងស្រុកបានបញ្ជូនទៅការិយាល័យជំនាញខេត្ដ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដេីម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់