កំពង់ឆ្នាំង៖ យ៉ាងហោចណាស់មនុស្ស៦នាក់ ក្នុងចំណោម៤៨នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនរួច កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ក្រោយពីធ្វើតេស្តទឹកនោមមានសារធាតុញៀន។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងនគរបាលចម្រុះ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច កម្លាំងកងរាជអាវុធហត្ថស្រុក ចុះពិនិត្យរដ្ឋបាលនៅចំណុចរោងចក្រហ្គោលដិនអ៊ីមភើរៀល ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ធ្វើតេស្តទឹកនោមរកសារធាតុញៀនចំនួន៤៨ នាក់ប្រុស។
ក្រោយពីពិនិត្យធ្វើតេស្តទឹកនោមជាលទ្ធផល សមត្ថកិច្ចបានរកឃើញទៅលើមនុស្ស៦នាក់ ក្នុងចំណោម ៤៨នាក់ ដែលមានសារធាតុញៀន។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង៕ កែសម្រួល ដោយ៖ ឌិន សុខស៊ីថា
មតិយោបល់