ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបង្កឲ្យកឲ្យមានមនុស្សស្លាប់៦នាក់(ស្រី២នាក់) និងបានបង្កឲ្យមានអ្នករងរបួសធ្ងន់-ស្រាល ១២នាក់(ស្រី២នាក់) ។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន១៨នាក់ នៅថ្ងៃទី១៦ ខែកញ្ញានេះ គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន ១០លើក ។
ក្នុងរយ:ពេល១៦ថ្ងៃនៃខែកញ្ញានេះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សសរុប ៨២នាក់ បង្ករបួសធ្ងន់-ស្រាល ចំនួន ១៩៩នាក់ ក្នុងហេតុការណ៍កើតឡើង ១៥៨លើក ៕
មតិយោបល់