ពោធិ៍សាត់ៈ ក្រោមការបញ្ជា របស់គណៈបញ្ជាការឯកភាពរដ្ឋបាលសាលា ខេត្តពោធិ៍សាត់ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្ត នៅវេលាម៉ោង៥និង៣០នាទីទៀបភ្លឺថ្ងៃទី១៨។
កងកម្លាំងនគរបាល បានសហការជាមួយអាជ្ញាធរ ចុះទប់ទឹកជំនន់តាមដងស្ទឹងពោធិ៍សាត់ នៅចំណុច ភូមិពោធិ៍កំបោរ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដើម្បីបន្ធូរនៃការហូរកាត់ ផ្លូវថ្នល់ បានមួយកម្រិតធំ ហើយក៏តៀមខ្លួនជាស្រេចផងដែរដើម្បីជួយអន្តរាគមន៍ ពេលមាន សភាពការថ្មីកើតឡើងជាយថាហេតុទៀតផង ។
ក្រោយពីមានភ្លៀងធ្លាក់ជាច្រើនមេ នៅរយៈ ពេលប៉ុន្មានថ្ងៃក្នុងថ្ងៃកាន់បិណ្ឌនេះ ធ្វើឲ្យទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់ហក់ឡើងគួរឲ្យកត់ សម្គាល់តែមិនទាន់មានការប្រកាសអាសន្នពីអាជ្ញាធរនោះឡើយ ប៉ុន្តែទោះជាយ៉ាងនេះ ក្តី លោកឧត្តមសេនីយ៍ស្នងការ លោកបានតៀមកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត ពោធិ៍សាត់ ដើម្បីចេញអន្តរាគមន៍ជាបន្ទាន់ តែទោះជាទឹកស្ទឹងពោធិ៍សាត់ ហក់ឡើងយ៉ាងណា នៅខាងក្រោមនៃដងស្ទឹងពោធិ៍សាត់ មិនទាន់មានការខូចខាតដល់ដំណាំកសិផលរបស់ ប្រជាពលរដ្ឋឬខូចខាតហេដ្ឋារចនាសម្ព័ន្ធឬយាយី ដល់អាយុជីវិតប្រជាពលរដ្ឋនោះនៅឡើយទេ ៕ សម្រួលដោយ៖ លោកស្រី វ.ទោ ជា សារ៉ាត់
មតិយោបល់