ភ្នំពេញ ៖ នៅវេលាម៉ោង ២២និង៣0នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅរោងចក្រកាត់ដេរសំលៀកបំពាក់ ព្រីន ធីង ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ។
ម្ចាស់ទីតាំងរងគ្រោះឈ្មោះ វ៉ង ជីអួយ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ តៃវ៉ាន់ មុខរបរ : ប្រធានរោងចក្រ ។
ករណីនេះ បណ្តាលឲ្យឆេះកម្ទេចកំណាត់អស់១បន្ទប់ទំហំ០៨ម៉ែត្រx១២ម៉ែត្រ និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។
ក្នុងហេតុការណ៍នេះ មានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យអគ្គិភ័យ ចំនួន ០៤ គ្រឿង, រថយន្តជំនួយកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ០២ គ្រឿង, រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន 0១ គ្រឿង បានពន្លត់ភ្លើងទាំងស្រុងនៅវេលាម៉ោង២៣និង៣០នាទី ៕
មតិយោបល់