ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០២និង០០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនសង្ស័យ៣នាក់រួមមាន ៖
១-ឈ្មោះ ទន់ ភារុណ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។
២-ឈ្មោះ ថា ប្រុស ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ខណ្ឌចំការមន ។
៣-ឈ្មោះ ខុស ស្រីខួច ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សម្ភារដកហូត ៖ ក្រាមសថ្លា ០៨កូនថង់តូច , ទូរស័ព្ទដៃ ០១គ្រឿង និងម៉ូតូ០១គ្រឿង ម៉ាកស៊ីរុស ពាក់ស្លាកលេខភ្នំពេញ1GV-5969 ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕
មតិយោបល់