ខេត្តព្រៃវែង៖ រថយន្ត ១គ្រឿងបើកបរ ខ្វះការប្រុងប្រយ័ត្ននៅពេលបត់ស្តាំ បានគៀដៃចង្កូតម៉ូតូដែលបើកស្របគ្នា បណ្តាលអោយដួលរងរបួសធ្ងន់ នៅវេលាម៉ោង ៨និង៥៥នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៨ ចន្លោះគីឡូរម៉ែត្រលេខ ៦៥-៦៦ ត្រងចំណុច ភូមិវាល ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ។
មន្ត្រីនគរបាលស្រុកពារាំងបានឲ្យដឹងថា៖ មានរថយន្ត ១គ្រឿង ម៉ាកធន់ត្រា (TUNDRA) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z 1918 បើកបរដោយឈ្មោះ ហួត ចន្ធី ភេទប្រុស អាយុ ៣៧ឆ្នាំ រសនៅ ភូមិព្រៃព្រីង សង្កាត់ចោមចៅ ខ័ណ្ឌពោធិសែនជ័យ ភ្នំពេញ ធ្វើដំណើពីកើតមកលិច ។ ដល់កន្លែងកើតហេតុ រថយន្តបើកបត់ស្តាំ បានជ្រុលទៅគៀដៃម៉ូតូ 1គ្រឿង ម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AX 8247 បើកបរដោយឈ្មោះ ហុក ហៀក ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅ ភូមិគោកគង់កើត ឃុំគោកគង់ ស្រុកកញ្ជ្រៀច ដែលកំពុងធ្វើតំណើស្របទិសគ្នា បណ្តាលឲ្យដួលអ្នកបើកបរម៉ូតូ រងរបួសធ្ងន់ ។
ប្រភពដដែលបានបន្តថា៖ ក្រោយពេលកើតហេតុ អ្នកជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យស្រុកពារាំង ។
រីឯមធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពារាំង ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី ៕
មតិយោបល់