បន្ទាយមានជ័យ៖ យុវជនមួយក្រុមប្រមាណជាង១០០នាក់ បាននាំគ្នាចូលរួមជួយចាក់សាបផ្លូវឡើងទៅលើអាស្រមវត្តកងវ៉ា ដែលមានប្រវែងជាង១០០ម៉ែត្រ ដើម្បីចូលរួមលើកស្ទួយពុទ្ធសាសនា ក៏ដូចជាបង្ហាញអំពីការសាមគ្គីគ្នាជាធ្លុងមួយ ក៏ដូចជាចូលរួមចំណែកជាមួយការងារសង្គម ដោយផ្សារភ្ជាប់ទៅនឹងពាក្យស្លោក ” យុវជន គឺជាទំពាំស្នងឬស្សី នឹងជាក្បាលម៉ាស៊ីន ដ៏សំខាន់ក្នុងការជួយដឹកនាំកសាង អភិវឌ្ឍន៍ប្រទេសជាតិ ។ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមសកម្មភាពដឹកនាំដោយ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង លោក ហ៊ឹល រ៉ាយ៉ា អភិបាលនៃគណៈអភិបាលក្រុងសិរីសោ ភ័ណ រួមនឹងមន្រ្តីក្រោមឱវាទ រួមនឹងមានការចូលរួមពីសំណាក់កងកម្លាំងសមត្ថកិច្ចនគរបាល អាវុធហត្ថ និងកងកម្លាំង សឹករងក្រុងសិរីសោភ័ណ ប្រជាពុទ្ធបរិស័ទ បានចូលរួម ថ្ងៃសៅរ៍ទី៥ ខែតុលា ឆ្នាំ២០១៩។
ជាមួយគ្នានោះ តំណាងយុវជនដែលបានចូលរួម បានបង្ហាញពីភាពសប្បាយរីករាយដែលបានចូលរួមចាកសាបផ្លូវឡើងអាស្រមវត្តកងវ៉ា ហើយពួកគេបានលើកឡើងថា៖ ក្នុងនាមជាយុវជនពិតជារីករាយ នៅក្នុងកិច្ចការងារសង្គម ដោយមិនខ្លាចនឿយហត់។ ចំពោះគោលបំណងនៃការចូលរួមនេះតំណាងក្រុមយុវជនលើកឡើងថា ៖ ការចូលរួមនេះគឺ ដើម្បីបង្ហាញពីសកម្មភាពនៃការចូលរួមការងារសង្គម ការរួមសាមគ្គីគ្នាដើម្បីសង្គម ចូលរួមលើកកម្ពស់ពុទ្ធសាសនា តាមរយៈ ការចូលរួមសកម្មភាពផ្សេងៗ ក៏ដូចជាដើម្បីបំរើជាប្រយោជន៍ជូនប្រជាជន។ ពួកគេក៏បានធ្វើការសំណូមពរ ទៅដល់យុវជនទាំងអស់ ដែលទំនេរពីការសិក្សា កិច្ចការងារផ្ទះ សូមចូលរួមកិច្ចការងារសង្គមទាំងអស់ ដើម្បីប្រទេស និងសង្គមជាតិយើង។ ត្រូវចូលរួមគោរពច្បាប់ចរាចណ៍ទាំងអស់គ្នា ហើយយើងជាយុវជន ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន។
ជាមួយនឹងការចូលរួមនេះដែរ ទាំងថ្នាក់ដឹកនាំ ទាំងកង កម្លាំង ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ យុវជន បានជួយចាក់សាបដោយភាពសប្បាយរីករាយមិនខ្លាចនឿយហត់។ ក្នុងនោះក៏មានបងប្អូនសប្បុរសជន ចូលរួមឧបត្ថម្ភ ជាបាយកញ្ចប់ នឹងទឹកសុទ្ធជូនដល់កង កម្លាំង ប្រជាពលរដ្ឋ យុវជន ដែលបានចូលរួម។
សូមបញ្ជាក់ថា៖ ចំពោះការចាក់សាបផ្លូវឡើងអាស្រមវត្តកងវ៉ានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងជាប្រធានក្រុមការងារថ្នាក់ចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវ បានផ្តល់ជូនស៊ីម៉ង់ត៍ជូនវត្តចំនួន១០តោនផងដែរ ៕ អត្ថបទ៖ រឿង ចន្រ្ទា
មតិយោបល់