ខេត្តមណ្ឌលគិរី៖ នៅរសៀលថ្ងៃពុធ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព. ស២៥៦៣ ត្រូវនឹងថ្ងៃ០៩ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានដឹកនាំបើកអង្គប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណ: នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។
ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពីអស់លោកស្នងការរង លោក-លោកស្រី នាយ នាយរងការិយាល័យជំនាញ លោក-លោកស្រីនាយផ្នែក នាយរងផ្នែក និងមន្ត្រីចំណុះការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីទាំងអស់សរុបមានចំនួន ១៥០នាក់ ៕
បន្ទាប់មកលោកឧត្តមសេនីយ៍ស្នងការ បានអនុញ្ញាតអោយលោកនាយការិយាល័យជំនាញទាំងអស់ ឡើងរាយការណ៍ការងារប្រចាំថ្ងៃ និងកម្លាំងសកម្ម និងអសកម្ម ក្នុងការងារ ជូនលោកស្នងការ និងអង្គប្រជុំជ្រាប។ក្នុងឱកាសនោះដែរលោកឧត្តមស្នងការ ក៏បានណែនាំដល់កងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋានគរបាលខេត្តមណ្ឌលគិរីទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងមានវិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ពិនិត្យមើលជនអន្តោប្រវេសន៍ ដែលចូលមករស់នៅក្នុងខេត្តខុសច្បាប់ ពង្រឹងទៅលើការបង្ក្រាបគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌ ល្បែងស៊ីសងគ្រប់ប្រភេទ និងបង្កើនការយកចិត្តទុកដាក់លើវេនប្រចាំការ នៅក្នុងស្នងការដ្ឋានជាប្រចាំ ជាពិសេសទៀតនោះនាយការិយាល័យជំនាញ ក៏ដូចជាប្រធានអង្គភាពទាំងអស់ ត្រូវពិនិត្យ និងរាយការណ៍ពីមន្ត្រីរូបណាដែលមានជម្ងឺប្រចាំកាយ ហើយត្រូវចុះទៅសួរសុខទុកជូនជាថវិកា ឬក៏សម្ភារ:ផ្សេងៗដែលអាចធ្វើទៅបាន ៕
សម្រួលអត្ថបទដោយ៖ អនុ.ទោ រឿង សុវណ្ណដែត
មតិយោបល់