ភ្នំពេញ ៖ នគរបាលខណ្ឌដង្កោកបានបង្ក្រាបឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចមុខវត្តសំបូរមាស ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៩ និង១០នទី ។
ជនសង្ស័យចំនួន០២នាក់ ៖ ១/ឈ្មោះ វន សារិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ និង២/ឈ្មោះ អិន នាត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក: ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់តូច និងម៉ូតូ០១គ្រឿង។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៩និង០០នាទី កម្លាំងចំរុះរបស់គណបញ្ជាការឯកភាពខណ្ឌដង្កោ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រង់ចំណុចមុខវត្តសំបូរមាស ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ លុះដល់វេលាម៉ោង១៩និង១០នាទីថ្ងៃខែឆ្នាំដដែល ក៏មានជនសង្ស័យទាំង២នាក់ជិះម៉ូតូ០១គ្រឿងម៉ាកស្កូពីមីនី ពណ៌ក្រហមស ពាក់ផ្លាកលេខ ក្រចេះ1C-2415 មានលេខម៉ាស៊ីន1013185 ពីជើងទៅត្បូងតាមផ្លូវ២១៧ ឆ្លងកាត់គោលដៅខាងលើ ។ ហើយសមត្ថកិច្ចក៏បានហៅអោយឈប់ដើម្បីធ្វើការត្រួតពិនិត្យ ស្រាប់តែជនសង្ស័យឈ្មោះ វន សារិន ដែលអង្គុយខាងក្រោយបានទំលាក់ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់តូចទៅលើដី ភ្លាមនោះសមត្ថកិច្ចបានឃើញក៏ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់តែម្តង ៕
មតិយោបល់