តាកែវ៖ នៅព្រឹកថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំ”ដាក់ផែនការដល់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរងទទួលផែនទាំង១២ផែន ឲ្យចុះតាមបណ្តាអធិការដ្ឋាននគរបាលស្រុក ក្រុង ដឹកនាំត្រៀមកម្លាំងប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ការពារសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ និងសុត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យឯករាជ្យជាតិ ព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រខែ និងអកអំបុក នាពេលខាងមុខ។ និងបានណែនាំដល់មន្ត្រីនគរបាលក្រោមឱវាទទាំងអស់ត្រូវតែស្មោះត្រង់ និងការពាររាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ កុំចាញ់បោកឧបាយកលរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលមានបំណងញុះញង់លាបពណ៌មកលើ កងកម្លាំងប្រដាប់អាវុធឲ្យប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។បន្ទាប់មកនៅវេលាម៉ោង១១និង១៥នាទីលោក ឧត្តមសេនីយ៍ទោ ស្នងការ អមដំណើរដោយលោក ស្នងការរង និងសហការីអញ្ជើញចុះត្រួតពិនិត្យសកម្មភាពជាងកំពុងតែសាងសង់អគារធ្វើការ សាលប្រជុំខ្នាតតូចរបស់ស្នងការដ្ឋាននគរបាលខេត្តផងដែរ៕
មតិយោបល់