កំពង់ចាម៖ ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៨និង២០នាទីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកកងមាស អាជ្ញាធរមូលដ្ឋាន សហគមន៍ នេសាទ បង្ក្រាបបទល្មើសនេសាទខុសច្បាប់ (លូស្បៃមុង) នៅក្នុងព្រែក ស្ថិតក្នុងភូមិរាយប៉ាយលើ និងភូមិទួលបី ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។
សមត្ថកិច្ច បង្ក្រាបបានៈលូស្បៃមុងចំនួន១៧មាត់ និងព្រួលស្បៃ ចំនួន៥៩០ម៉ែត្រ លែងកូនត្រីចូលព្រែក ចំនួន១២០គីឡូក្រាម។ ចំពោះវត្ថុតាងខាងលើ សមត្ថកិច្ចបានបង្កើត គណកម្មការដុតបំផ្លាញចោល ដោយមានការឯកភាពពីលោព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ៕
មតិយោបល់