រាជធានីភ្នំពេញ៖ ជនសង្ស័យចំនួន៥៩នាក់(ស្រី៧នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៩ករណីទូទាំងប្រទេសនៅថ្ងៃទី២២ ខែមករានេះ ។ ក្នុងចំណោមជនសង្ស័យទាំង ៥៩នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៤៣នាក់ និងប្រើប្រាស់ ១៦នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២២ ខែមករា រួមមាន៖ មេតំហ្វេតាមីន(ice) = ១៨,១២ក្រាម និង១០៣កញ្ចប់តូច ។ -មេតំហ្វេតាមីន(Wy) = ០,៩០ក្រាម ។
លទ្ធផលខាងលើ ១៣អង្គភាពបានចូលរួមបង្ក្រាប ៖
នគបាល : ១០អង្គភាព
១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកice ២,០៩ក្រាម ។ ២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ២នាក់ ចាប់យកice ០,៣៤ក្រាម និងWy ០,៩០ក្រាម ។ ៣ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ។ ៤ / កំពង់ស្ពឺ៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់ ។ ៥ / កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកice ០,០៩ក្រាម ។ ៦ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ២កញ្ចប់តូច ។ ៧ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ចាប់យកice ១,៩៩ក្រាម ។ ៨ / ស្ទឹងត្រែង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកice ៩កញ្ចប់តូច ។ ៩ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកice ៥កញ្ចប់តូច ។ ១០ / រាជធានីភ្នំពេញ៖ ជួញដូរ ៩ករណី ឃាត់ ១៧នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់ ចាប់យកice ៨៦កញ្ចប់តូច ។
កងរាជអាវុធហត្ថ : ៤អង្គភាព
១ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកice ០,២៤ក្រាម ។ ២ / កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកice ១កញ្ចប់តូច ។ ៣ / ព្រះវិហារ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកice ៧,៤០ក្រាម ។ ៤ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកice ៥,៩៧ក្រាម ៕
សម្រួលដោយ៖ អនុ.ទោ.រឿង សុវណ្ណដែត
មតិយោបល់