ភ្នំពេញ ៖ ជនសង្ស័យចំនួន២០នាក់(ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ១២ករណីទូទាំងប្រទេសនៅថ្ងៃទី២៧ ខែមករានេះ ។ ក្នុងចំណោមជនសង្ស័យទាំង ២០នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៦នាក់ និងប្រើប្រាស់ ១៤នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៧ ខែមករា រួមមាន ៖ មេតំហ្វេតាមីន(ice) = ១,២០ ក្រាម និង២១កញ្ចប់តូច ។
លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល : ៩អង្គភាព
១ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៦កញ្ចប់តូច។។
២ / បាត់ដំបង៖ ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់។
៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,២៥ក្រាម។
៤ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកice ០,៩៥ក្រាម។
៥ / កំពង់ស្ពឺ៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់។
៦ / កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ១៥កញ្ចប់តូច។
៧ / ក្រចេះ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។
៨ / ពោធ៍សាត់៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់។
៩ / ស្វាយរៀង៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ៕
មតិយោបល់