ភ្នំពេញ ៖ អគាររោងចក្រផលិតបារីមួយកន្លែងសាងសង់អំពីថ្មប្រក់ស័ង្កសី ទំហំ 50ម៉ែត្រ x70ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះ នៅវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលំវត្តព្រៃសឺ្ព ភូមិស្រែជំរៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ មូលហេតុនៃការឆាបឆេះពុំទាន់ដឹងពិតប្រាកដ ។
ករណីខាងលើបណ្តាលឲ្យឆេះឃ្លាំងផលិតបារី ទំហំប្រហាក់ប្រហែល 50ម៉ែត្រ x 70ម៉ែត្រ អស់ចំនួន១ឃ្លាំង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ និងមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សផងដែរ ។
ក្នុងហេតុការណ៍ខាងលើនេះ មានរថយន្តការិយាល័យអគ្គិភ័យ ចំនួន ២០គ្រឿង និងរថយន្តជំនួយក្រសួងមហាផៃ្ទចំនួន ៣គ្រឿង, -រថយន្ត អង្គភាពង70 ចំនួន៣គ្រឿង និង រថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១គ្រឿង ។ ចំពោះទំហំនៃការខូចខាតមិនទាន់ដឹងនៅឡើយ ៕
មតិយោបល់