រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធទី ២៥ ខែមីនា ២០២០នេះ លោកឧត្តមសេនីយ៍ទោ សៅ ម៉ាឡៃ អនុប្រធាននាយកដ្ឋាន តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក លៀ ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក បានប្រគល់ថវិកាសមាគមន៍មិត្តនគរបាល ចំនួន ៦លានរៀល ជូនដល់ក្រុមគ្រួសារសពលោកអនុសេនីយ៍ឯក ហែម ប៊ុនធឿន មន្ត្រីនៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៣ ដែលទទួលមរណភាពដោយសាររោគាពាធ ។
ពិធីនេះ ធ្វើនៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក ដោយមានការចូលរួមពី នាយនគរបាលជាច្រើនរូបទៀតផងដែរ ៕
មតិយោបល់