ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមធ្វើការបំភ្លឺ ជូនសាធារណៈជន ជនរួមជាតិទាំងអស់ មេត្តាជ្រាបថា៖ ក្នុងរយៈពេលថ្មីៗនេះមានគណនីហ្វេសប៊ុក ឈ្មោះ ស្អែកស្លាប់ស្អែកស្លាប់ ត្រូវបម្រើរាស្ត្រ បានធ្វើបទសម្ភាសន៍ជាមួយស្រ្ដីម្នាក់ឈ្មោះ កន បូនី ត្រូវជាប្រពន្ធជនជាប់ចោទឈ្មោះ សឿន រុន ដែលបានចោទប្រកាន់មកលើងការនគរបាលខេត្ដកំពង់ស្ពឺ ថាបានចំណាត់ការអនុវត្តន៍ផ្ទុយនីតិវិធីច្បាប់។
ស្នងការដ្ឋាននគរបាលខេត្ដ សូមបញ្ជាក់ថា ក្នុងនាមជាមន្រ្ដីអនុវត្ដន៍ច្បាប់ ជាមន្ត្រីនគរបាលយុត្តិធម៌ មិនដែលអនុវត្ដន៍ឬបំពានច្បាប់ជាដាច់ខាត ចំពោះការសម្ភាសន៍ បង្ហោះ LIVE តាមរយៈ គណនីហ្វេសប៊ុក ស្អែកស្លាប់ស្អែកស្លាប់ ត្រូវបម្រើរាស្ត្រ គឺជាការប្រឌិតនូវព័ត៌មានមិនពិតដោយសារហេតុផលអ្វីមួយនៅក្រោយខ្នង។
សូមសាធារណៈជនអ្នកនិយមលេងបណ្ដាញសង្គម ក៏ដូចជាបណ្ដាញសង្គម Online ទាំងអស់មេត្តាមុននឹងផ្សព្វផ្សាយនូវព័ត៌មានអ្វីមួយគួរតែសិក្សាស្វែងរកការពិតពីរច្រើនប្រភពទើបជាការល្អ៕
មតិយោបល់