ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ នៅភូមិសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តត្បូងឃ្មុំ និងសហការី បានចុះមកជួបសំណេះសំណាលសួរសុទុក្ខ អតីតយុទ្ធជន ចំនួន ៣៨គ្រួសារ មេភូមិ និងប្រជាការពារ ចំនួន ១០នាក់ សរុបចំនួន ៤៨គ្រួសារ ។
ក្នុងនោះផងក៍បាននាំយកថវិកា និងសំភារៈមួយចំនួន ក្នុងមួយគ្រួសារទទួល សាច់កំប៉ុង ០១កំប៉ុង សាច់ផាត់ ០១គីឡូក្រាម កាហ្វេ ០១កញ្ចប់ធំ អង្ករ ០១បេ សាប៊ូ ០១កញ្ចប់ធំ ភេសជ្ជៈ ថ្នាំពេទ្យ និងថវិកាមួយគ្រួសារ ទទួលបាន ៥០,០០០៛ សរុបមួយគ្រួសារ ២៨៩,០០០៛ សរុបទាំង៤៨គ្រួសារ ១៣,៨៧២,០០០៛ ។
ជាមួយគ្នានោះផងដែរលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ក៍បានណែនាំដល់អតីតយុទ្ធជនអោយមានអនាម័យជាប្រចាំ ដោយលាងដៃជាមួយសាប៊ូ និងអាកុល និងពាក់ម៉ាស់ជាប្រចាំ ដើម្បីជៀសឆ្ងាយពីជំងឺដ៏កាចសាហាវ (COVID-19) ដែលកំពុងរីករាលដាលនៅទូទាំងពិភពលោក និងប្រទេសកម្ពុជាផងដែរ ៕
សម្រួលដោយ៖ អនុ.ទោ.រឿង សុវណ្ណដែត
មតិយោបល់