បាត់ដំបង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ០១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានបើកកិច្ចប្រជុំជំរុញការកសាងផែនការសកម្មភាពឆ្នាំ២០២០ របស់ផែននគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ចំនួន ៥ខេត្ត ។
កិច្ចប្រជុំនេះ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរង ទទួលផែននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈុន ចាន់សុខា ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ លោកឧត្តមសេនីយ៍អនុប្រធាននាយកដ្ឋានជំនាញទាំង ២ផងដែរ។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកនាយការិយាល័យជំនាញចំណុះនាយកដ្ឋាន លោកស្នងការរង លោកនាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាលខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ព្រមទាំងលោកអធិការ អធិការរងទទួលការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សរុបចំនួន ៧៨នាក់៕ សម្រួលដោយ៖ លោកស្រី វ.ទោ ជា សារ៉ាត់
មតិយោបល់