ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមនឹងលោកជំទាវ ជ័យ ណារី មន្ត្រីក្រោមឱវាទនៃដ្ឋបាលសាលាខេត្ត មានុការចូលរួមពីបណ្តាមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត នៅថ្ងៃព្រហស្បតិ៍-សុក្រ ៨-៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២០ បានចូលរួមកាន់វេនបិណ្ឌទី៨ នឹងរាបបាត្រឆ្លងចូលវេនទី៩ នៅវត្តចំនួន២ នៅក្នុងស្រុកមង្គលបូរី រួមមាន ៖ វត្តហ្លួងស៉ីសុវត្ថិរតនារាម ស្ថិតនៅឃុំឬស្សីក្រោក និងវត្តសុវណ្ណនខាសត្ថារាម ហៅវត្ត “ត្នោត” ស្ថិតនៅឃុំសឿ ។
នាឱកាសនោះ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត ក៏បានចែកជូននូវអំណោយដល់តាជីយាយជី ពុទ្ធបរិស័ទដែលបានចូលរួម ព្រមទាំងបានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្ន ការពារពីការចម្លងកូវីដ-១៩ ។
ហើយទាក់ទឹនទៅនិងសភាពការណ៍សង្គមនាពេលច្ចុប្បន្ន មានការបង្កភាពអសន្តិសុខក្នុងសង្គម ពិសេសក្រុមយុវជនខ្មែរ ថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ បានកំពុងធ្វើសកម្មភាព រូបភាពដែលមានអង្គការចាត់តាំងច្បាស់លាស់ មិនមានចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋភិបាល នៅក្រសួងមហាផ្ទៃ បានធ្វើការបំផុសឲ្យមានចលនា ធ្វើសកម្មភាពមានចរិកបំផុស ញុំញង់ ធ្វើឲ្យប៉ះពាល់ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កភាពចលនាចលវកវរក្នុងសង្គម ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការណែនាំ ដល់បងប្អូនពលរដ្ឋ ក៏ដូចជាពុទ្ធបរិស័ទ កុំឲ្យមានការចាញ់បោក និងចូលរួមសកម្មភាពខុសច្បាប់ជាមួយក្រុមទាំងនោះ ពិសេសនៅក្នុងឱកាសបុណ្យកាន់វេនបិណ្ឌ និងភ្ជុំបិណ្ឌនេះ។ ឯកឧត្ដម បានបញ្ជាក់ថា សកម្មភាពទាំងនេះគឺជាសកម្មភាពខុសនឹងច្បាស់ ដែលបង្កឲ្យមានអសន្តិសុខ ក្នុងន័យចង់ផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត គាំទ្រដោយប្រជាជនទូទាំងប្រទេស ដូច្នេះហើយសូមបងប្អូនកុំចាញ់បោកនូវការអូសទាញពីក្រុមទាំងនោះ ។
ជាមួយគ្នានោះដែរឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត និងលោកជំទាវ ជ័យ ណារី ព្រមទាំងមន្ត្រីរាជការក្រោមឱវាទមានសទ្ធាជ្រះថ្លា ចូលរួមនឹងប្រគេនទេយ្យវត្ថុ និងបច្ច័យទាំង២វត្តរួមមាន ៖ ១. វត្តហ្លួងស៊ីសុវត្ថិរតនារាម ៖ អង្ករ ២០០ គីឡូក្រាម,មី ០៦កេស,ទឹកត្រី ០៥យួរ,ទឹកស៊ីអ៊ីវ ០៥យួរ,ស្ករសរចំនួន ១០គីឡូក្រាម,ទឹកក្រូច០២ កេស,ទឹកផ្លែឈើ០៣កេស,ទឹកបរិសុទ្ធវីតាល់ ០៥កេស,ស្លឹកតែចំនួន០៣ កញ្ចប់ធំ ។ បច្ច័យប្រគេនព្រះគ្រូចៅអធិការវត្តដើម្បីកសាង ឯកឧត្តមនិងលោកជំទាវ ថវិកា ៥០០ដុល្លា សាលាខេត្តនិងមន្ត្រីរាជការមន្ទីរ អង្គភាព ថវិកា៣ ០០ ០០០ រៀល បច្ច័យបួនប្រគេនព្រះសង្ឃ ៣០អង្គ ក្នុង១អង្គ ៥ ០០០០រៀល ។
២. វត្តសុវណ្ណនខាសត្ថារាម ត្នោត អង្ករ ២០០ គីឡូក្រាម,មី ០៦កេស,ទឹកត្រី ០៥យួរ,ទឹកស៊ីអ៊ីវ ០៥យួរ,ស្ករសរចំនួន ១០គីឡូក្រាម,ទឹកក្រូច០២ កេស,ទឹកផ្លែឈើ០៣កេស,ទឹកបរិសុទ្ធវីតាល់ ០៥កេស,ស្លឹកតែចំនួន០៣ កញ្ចប់ធំ បច្ច័យប្រគេនព្រះគ្រូចៅអធិការវត្តដើម្បីកសាង ឯកឧត្តមអភិបាលខេត្តនិងលោកជំទាវ ថវិកា ៥០០ដុល្លា សាលាខេត្តនិងមន្ត្រីរាជការមន្ទីរ អង្គភាព ២ ០០០ ០០០រៀល បច្ច័យបួនព្រះសង្ឃ២៣អង្គ ក្នុង១អង្គ ៤០ ០០០រៀល ៕
មតិយោបល់