កំពង់ស្ពឺ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ២នាក់ នៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី នៅចំណុចភូមិពញាអោង ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យមានឈ្មោះ ស៊ុម កន ភេទ ប្រុស អាយុ ៤៨ឆ្នាំ និងឈ្មោះ ជុន សារ៉ន ភេទ ប្រុស អាយុ ២១ឆ្នាំ ។ អ្នកទាំង២រស់នៅភូមិពញាអោង ឃុំទំព័រមាស ស្រុកសំរោងទង។
ដកហូតបានទូរស័ព្ទដៃ១, អាវុធកែច្នៃ ១ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
ករណីនេះ កម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនបន្តដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់