ខេត្តស្ទឹងត្រែង ៖ ថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង អនុផែន នាយការិយាល័យជំនាញ អធិការក្រុង/ស្រុក មេបញ្ជាកាវរៈសេនាតូចនគរបាលការពារព្រំដែនគោក៧០១ មេបញ្ជាការរងកងរាជអាវុធហត្ថ ប្រធានមន្ទីរនានាជុំវិញខេត្ត និងអភិបាលក្រុង/ស្រុក ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្ត ក៏បានអានរបាយការណ៍ប្រចាំឆ្នាំរបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងផងដែរ ៕
មតិយោបល់