ភ្នំពេញ ៖ ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២២និង០០នាទី នៅចំណុចផ្លូវលេខ២១៧ មុខផ្សារស្ទឹងមានជ័យសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងជំនាញ(ក៤) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង ឃឹង សារ៉ាត់ ព្រមទាំងមានការសម្របសម្រួលពីលោក សឿង មុនីរត្ន័ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកស៊ើបអង្កេតស្រាវជ្រាវបង្ក្រាប។ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ថង ប៊ុនមី ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងវត្ថុតាងចាប់យកបានសារធាតុញៀន ប្រភេទម៉េតំហ្វេមីន(ICE)ទម្ងន់សុទ្ធ១០៨៦.៧៥ក្រាម ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់