ខេត្តស្ទឹងត្រែង ៖ នៅវេលាម៉ោង១៦និងសូន្យនាទី ថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២០ ការិ.ប្រឆាំងគ្រឿងញៀនបានប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់ឆ្លងដែន នៅចំណុច ភូមិលើ ឃុំព្រះរំកិល ស្រុកបុរីឣូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ឃាត់ជនសង្ស័យ១នាក់ ឈ្មោះធីង.សីហា ភេទប្រុស ឣាយុ២០ឆ្នាំជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិលើ ឃុំព្រះរំកិល ស្រុកបុរីឣូរស្វាយសែនជ័យ។
ចាប់យកវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់(WY) ចំនួន១០ដុំ ស្មើ២០០០០គ្រាប់ ស្មើទម្ងន់ ២០៣២,២ក្រាម។
បច្ចុប្បន្ន ការិយាល័យជំនាញ កំពុងរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង តាមនីតិវិធី៕
មតិយោបល់