បាត់ដំបង ៖ កាលពីថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២១ វេលាម៉ោង ១១និង៥០នាទី នៅចំណុចក្រុមទី០៦ ភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្តតាម យោបល់ណែនាំជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង ព្រម ទាំង យោបល់របស់លោក ឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារគ្រឿងញៀន លោក វរសេនីយ៍ទោ ហេង បារាំង អធិការនគរបាល ស្រុកភ្នំព្រឹក បាន ដឹកនាំកម្លាំងក្នុងអង្គភាពនិងកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលបួរ ធ្វើការបង្រ្កាបករណី រក្សាទុក ដឹកជ ញ្ជូន ឬជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន ០១ករណីក្នុងបទល្មើសជាក់ស្តែង។ ក្នុងនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ សែ ចាន់ធឿន ភេទស្រី អាយុ៤២ឆ្នាំ មាន ទីលំនៅភូមិភ្នំប្រាំពីរឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន ៖ -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន១១ថង់ ទម្ងន់១,៧៧ក្រាម, -ទូរស័ព្ទដៃមួយគ្រឿង, -សម្ភារៈប្រេីប្រាស់គ្រឿញៀនមួយចំនួន ។
បន្ទាប់ពីបានធ្វើការស្រាវជ្រាវរួចមក សមត្ថកិច្ចនគរបាលបានបញ្ជូនជនសង័្សយនិងវត្ថុតាងមក កាន់ការិយាល័យជំនាញនៅស្នងការដ្ឋាន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
មតិយោបល់