កំពង់ចាម ៖ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចូលរួមក្នុងពិធីបិទវគ្គបំប៉នជំនាញ ស្តីពី នីតិវិធី វាស់វែងគ្រោះថ្នាក់ចរាចរណ៍បច្ចេកទេសប្រើប្រាស់ឧបករណ៍ពិនិត្យជាតិស្រវឹង និងឧបករណ៍ ពិនិត្យល្បឿនយានយន្ដ និងពិធីប្រគល់-ទទួលឧបករណ៍ពិនិត្យជាតិស្រវឹង និងឧបករណ៍ ពិនិត្យល្បឿនយានយន្ដ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្ដល់ជូនស្នងការដ្ឋាននគបាលខេត្តចំនួនបី គឺ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ។
អំណោយដែលស្នងការដ្ឋាននគរបាលខេត្តនីមួយៗទទួលបានរួមមាន ៖
១-ឧបករណ៍ពិនិត្យល្បឿនយានយន្ដ ក្នុង០១ខេត្ត ទទួលបានចំនួន ០១គ្រឿង
២-ឧបករណ៍ ពិនិត្យជាតិស្រវឹង ក្នុងមួយស្រុក-ក្រុងទទួលបាន ចំនួន០១គ្រឿង ។
កម្មវិធីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីពីលោកឧត្ដមសេនីយ៍ ត្រី ថី វិសាល អនុប្រធាន នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ និងជាតំណាងរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងមានការអញ្ជើញចូលរួមជាកិត្តិយសពី លោកស្នងការរងគ្រប់រូប លោកគ្រូឧទ្ធេសនាម នៃនាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្ដាប់ ធ្នាប់សាធារណៈ លោកអនុប្រធានផែន លោកស្រី នាយការិយាល័យជំនាញគ្រប់រូប លោលអធិការនគរបាលស្រុក-ក្រុងទាំង១០ និងសិក្ខាកាមទាំងបីខេត្តផងដែរ ៕
មតិយោបល់