ខេត្តព្រះសីហនុ ៖ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២០ និង៣០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យជនសង្ស័យចំនួន ០៣នាក់ ករណីពាក់ព័ន្ធនឹងគ្រឿងញៀន ស្ថិតនៅក្នុងក្រុម១៩ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
មន្រ្តីនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ៖ ជនសង្ស័យចំនួន ០៣នាក់ ១-ឈ្មោះ ធី រ៉ាវីត ភេទប្រុស ឆ្នាំកំណើត២០០៣ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នក្រុម១៩ ភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។ បន្ទាប់ពីបានចម្លើយជនសង្ស័យខាងលើ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ ទៅដល់បន្ទប់ជួលទើបខាងម្ចាស់បន្ទប់ជួលថា ជននេះពិតជាបានជួលបន្ទប់របស់គាត់មែន និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ទៀត ១-ឈ្មោះ ធី រ៉ាវុធ ភេទប្រុស ឆ្នាំកំណើត១៩៩៨ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នក្រុម១៩ភូមិ ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។ ២-ឈ្មោះ ម៉ា ស្រស់ ភេទស្រី ឆ្នាំកំណើត ២០០២ ជនជាតិខ្មែរ មុខរបរខារ៉ាអូខេ ទីលំនៅបច្ចុប្បន្នក្រុម១៩ ភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
ចំណែកឯវត្ថុតាងដកហូតរួមមាន ៖
-ម្សៅក្រាមព៌ណសថ្លា សង្ស័យសារធាតុញៀនចំនួន ៤១ កញ្ចប់ធំ
-ទូរស័ព្ទចំនួន០៣គ្រឿង
-ម៉ូតូចំនួន ០២ គ្រឿង
-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១ គ្រឿង
-ថង់វិចខ្ចប់ មួយចំនួន ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់