ខេត្តកណ្តាល ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២៣ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដើមមៀន បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅលើផ្លូវបេតុង ភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្រ្តីនគរបាលសង្កាត់ដើមមៀន បានឲ្យដឹងថា ៖ ជនសង្ស័យចំនួន ០៣នាក់ ១-ឈ្មោះ ស្រូយ វណ្ណៈ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករោងចក្រ រស់នៅភូមិលេខ០៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ២-ឈ្មោះ សំ ស្រីពៅ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ៣-ឈ្មោះ អ៊ុល រដ្ខា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មករត់តុការ រស់នៅភូមិលេខ០៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
វត្ថុតាងដកហូតរួមមាន ៖
-ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន ០១កញ្ចប់តូច
-ម៉ូតូចំនូន ០២គ្រឿង (ម៉ាកC១២៥ ពណ៏ខ្មៅ សេរីឆ្នាំ២០១៣ និងម៉ាកC១២៥ ពណ៏ខ្មៅ សេរីឆ្នាំ២០១៦)
-ទូរស័ព្ទដៃ ម៉ាកណូគៀ ពណ៏ខ្មៅ ០១គ្រឿង
-កាបូបដៃពណ៏ខ្មៅ ចំនួន០២ និងក្រដាសបញ្ចាំចំនួន០១ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមកអធិការដ្ឋានក្រុងតាខ្មៅ ដើម្បីបន្តនីតិវិធីច្បាប់ ៕
មតិយោបល់