ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៤ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាប្រធានសមាគមអតីតយុទ្ធជនរាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសមាគមអតីតយុទ្ធជនរាជធានីភ្នំពេញជូនមន្ត្រីចូលនិវត្តន៍នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដែលមានជីវភាពខ្សត់ខ្សោយចំនួន២៣រូប។
នាឱកាសនោះដែរ លោកវរសេនីយ៍ឯក ហ៊ាង សារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាប្រធានសមាគមអតីតយុទ្ធជនរាជធានីភ្នំពេញ បានធ្វើការថ្លែងអំណរគុណដល់អតីតយុទ្ធជនទាំងអស់ដែលបានតស៊ូ និងលះបង់ពីអតីតកាល ដើម្បីការពារប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិទាំងមូល។
ជាចុងបញ្ចប់ លោកវរសេនីយ៍ឯក ហ៊ាង សារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានផ្តាំផ្ញើដល់មន្ត្រីចូលនិវត្តន៍ទាំងអស់ ប្រសិនបើមានបញ្ហាអ្វីសូមទាក់ទងមកលេខគាត់ផ្ទាល់ ដើម្បីជួយសម្រួល និងដោះស្រាយជូនដល់មន្ត្រីចូលនិវត្តន៍បានទាន់ពេលវេលា៕
មតិយោបល់