ភ្នំពេញ ៖ សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន ! ជនសង្ស័យចំនួន ៧៣នាក់(ស្រី៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ៣៣ករណីទូទាំងប្រទេស នៅថ្ងៃទី២៥ ខែមករានេះ ។
ក្នុងចំណោមជនសង្ស័យទាំង ៧៣នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៤៧នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ចំនួន ២៦នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៥ ខែមករា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ១៤៣,២៨ក្រាម និង២០កញ្ចប់តូច ។
លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៧អង្គភាព
១ / មន្ទីរ៖ ជួញដូរ ១០ករណី ឃាត់ ១២នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៧នាក់ ចាប់យកIce ១០៨,៧៦ក្រាម។
២ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់។
៣ / កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ១,១១ក្រាម។
៤ / ព្រះវិហារ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៨,៨៥ក្រាម។
៥ / រតនគិរី៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣៤ក្រាម។
៦ / សៀមរាប៖ ជួញដូរ ៣ករណី ឃាត់ ៦នាក់ ចាប់យកIce ២,០ក្រាម។
៧ / រាជធានីភ្នំពេញ៖ ជួញដូរ ៥ករណី ឃាត់ ១៣នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១៣កញ្ចប់តូច។
កងរាជអាវុធហត្ថ ៖ ២អង្គភាព
១ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ១២,២២ក្រាម។
២ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ចាប់យកIce ៧កញ្ចប់តូច ៕
មតិយោបល់