កំពង់ស្ពឺ ៖ នាព្រឹកថៃ្ងច័ន្ទ ទី២៥ ខែមករា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរង ទទួលការងារការិយាល័យកិច្ចការប៉ុស្តិ៍ នៃស្នងការដ្ឋាននគ របាលខេត្តកំពង់ស្ពឺ បានចុះពិនិត្យការងារផ្ទាល់ លើការគាំទ្រ និងតាមដានជម្រុញការអនុវត្តជំនាញកិច្ចការប៉ុស្តិ៍ និងការអនុវត្តការងារនគរបាល សហគមន៍ ដើម្បីភូមិ-ឃុំមានសុវត្ថិភាព នៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ ។
សមាសភាព ចូលរួម ៖លោកវ.ឯក សុខ ស៊ន នាយការិយាល័យកិច្ចការប៉ុស្តិ៍ , លោកវរសេនីយ៍ឯក ខឹម សា ម៉ុន អធិការនគរបាលស្រុកឧដុង្គ , លោកធិការរង ទទួលកិច្ចការប៉ុស្តិ៍ នាយផ្នែក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ប៉ុស្តិ៍ភ្នំតូច និងប៉ុស្តិ៍ពាំងល្វា និងមន្ត្រី សរុបចំនួន១៧នាក់ ។
គោលបំណង គឺដើម្បី ៖ ពង្រឹងការបំពេញតួនាទីភារកិច្ច ការបម្រើសេវាជូនប្រជាពលរដ្ឋ និងការចូលរួម ការអនុវត្ត រក្សា សន្តិសុខ សណ្ដាប់ ធ្នាប់ក្នុងមូលដ្ឋាន តាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ។បន្ថែមពីរនោះ ៖
-ពង្រឹងវិន័យកងកម្លាំង ការអុវត្តតួនាទីភារកិច្ច
-ចុះគាំទ្រ និងជម្រុញការអនុវត្តជំនាញកិច្ចការប៉ុស្តិ៍
-ចុះគាំទ្រ និងជម្រុញការអនុវត្តការងារនគរបាលនិង សហគមន៍
-បញ្ហាអនាម័យ ការថែទាំប៉ុស្តិ៍នគរបាលរដ្ឋបាល
-ពង្រឹងការថែទាំ មធ្យោបាយសម្ភារៈ ដែលក្រសួងបានផ្តល់ឱ្យ ៕
មតិយោបល់