កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៤និង០០នាទី លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបំប៉នជំនាញរយៈពេលខ្លី សម្រាប់ឆ្នាំ២០២១ នៅសាលប្រជុំរបស់ស្នងការដ្ឋាន ជូនដល់នាយនគរបាល មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចំនួន ០៥ជំនាញ ។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ និង លោកអធិការនគរបាលក្រុង-ស្រុកទាំង៨ ៕
មតិយោបល់