ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតប ទៅនឹងប្រជាពលរដ្ឋ ដែលសុំមិនបញ្ចេញឈ្មោះបានរាយការណ៍ចូលក្នុងផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា៖ នៅម្តុំជិតផ្សារត្រើយស្លាលេងល្បែងជល់មាន់តាមទូរទស្សន៍មួយកន្លែងមានមនុស្សច្រើនណាស់ ឆ្ងាយពីប៉ុស្តិ៍ត្រើយស្លា 40m ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមដោយមានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកអធិការនគរបាលស្រុកស្អាង បានបញ្ជាទៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា ឲ្យចុះស្រាវជ្រាវរកករណីខាងលើដែលបងប្អូនប្រជាពលរដ្ឋបានរាយការណ៍មក។
ជាលទ្ធផល ៖នៅថ្ងៃចន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា បានស្រាវជ្រាវរកឃើញទីតាំងលក់កាហ្វេនៅជិតផ្សារព្រែកតាឃ្លោក ផ្ទះឈ្មោះ លី ហាក់ ភេទប្រុស អាយុ៤៦ឆ្នាំ និងប្រពន្ធឈ្មោះ ជា លីខេង មានទីលំនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។
ចំពោះម្ចាស់ទីតាំងខាងលើ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា បានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការបើកលេងល្បែងស៊ីសងជល់មាន់តាម (video online) ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប និងចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។ សូមអរគុណ!!!
មតិយោបល់