NICOSIA (Reuters) – អង្គការសហប្រជាជាតិនឹងកោះប្រជុំភាគីវិវាទហ្ស៊ីពនៅទីក្រុងហ្សឺណែវនាចុងខែមេសា ដែលជាជំនួបលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ នៅពេលការជជែកគ្នាអំពីកោះដែលបែកចែកនេះទទួលបរាជ័យ។ កោះហ្ស៊ីពត្រូវបានបែងចែករវាងតំបន់កាន់កាប់ដោយ Greek Cypriot នៅភាគខាងត្បូង និង Turkish Cypriot នៅភាគខាងជើង បន្ទាប់ពី ក្រិកធ្វើរដ្ឋប្រហារនៅឆ្នាំ១៩៧៤ ដែលជំរុញឱ្យតួកគីចូលកាន់កាប់។ ជម្លោះនេះបានបង្កភាពតានតឹងជាយូរមកហើយរវាងសម្ព័ន្ធមិត្តណាតូ ក្រិក និងតួកគី ហើយធ្វើឱ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីទាញយកធនធានថាមពលដ៏មានសក្តានុពលនៅជុំវិញកោះនៅសមុទ្រមេឌីទែរ៉ាណេនេះ។
ភាគីនីមួយៗបានព្យាយាមបញ្ជាក់ការទាមទាររបស់ពួកគេនៅពេលកិច្ចប្រជុំកំពូលកាន់តែខិតជិតមកដល់។ Greek Cypriots និងសម្ព័ន្ធមិត្តក្រិករបស់ពួកគេចង់បង្រួបបង្រួមកោះនេះឡើងវិញក្រោមការគ្រប់គ្រងរបស់សហព័ន្ធ ខណៈដែល Turkish Cypriots និងតួកគីបានស្វែងរកដំណោះស្រាយបង្កើតរដ្ឋពីរដាច់ពីគ្នា។ លោក Stephane Dujarric អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា “គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីកំណត់ថា តើមានមូលដ្ឋានរួមមួយសម្រាប់ភាគីនានាដើម្បីចរចារកដំណោះស្រាយយូរអង្វែងមួយ ចំពោះបញ្ហាកោះហ្ស៊ីពនៅក្នុងកម្រិតដែលយើងអាចគិតទុកជាមុន ឬយ៉ាងណា”។ លោកបានមានប្រសាសន៍ថា វានឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧-២៩ ខែមេសា នាពេលខាងមុខនេះ។
U.N. calls April meeting for talks over divided Cyprus
NICOSIA (Reuters) – The United Nations will convene a meeting of parties in the Cyprus dispute in Geneva in late April, the first such meeting since 2017 when talks about the divided island collapsed in disarray.
Cyprus was split between a Greek Cypriot south and a Turkish Cypriot north after a Turkish invasion triggered by a brief Greek-inspired coup in 1974. The conflict has long caused tension between NATO allies Greece and Turkey and has complicated any effort to tap potential energy resources around the Mediterranean island.
Each side has sought to stress their red lines as the summit draws closer. Greek Cypriots and their Greek allies want reunification of the island under a federal umbrella, while Turkish Cypriots and Turkey seek a two-state solution.
“The purpose of the meeting will be to determine whether common ground exists for the parties to negotiate a lasting solution to the Cyprus problem within a foreseeable horizon,” said Stephane Dujarric, spokesman for U.N. Secretary-General Antonio Guterres. It will take place on April 27-29, he said.
មតិយោបល់