ខេត្តត្បូងឃ្មុំ ៖ នៅរសៀលថ្ងៃអង្គារ ៤ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឧបត្ថម្ភសម្ភារៈ រួមមាន ម៉ាស៊ីនវាស់កម្ដៅ និងបាញ់អាល់កុលចំនួន ២គ្រឿង ព្រមទាំងម៉ាស់ចំនួន ២,៥០០ ដែលជាថវិកាផ្ទាល់ខ្លួន របស់លោកឧត្តមសេនីយ៍ស្នងការ និងក្រុមគ្រួសារ ប្រគល់ជូនមន្ត្រីនគរបាល សុខាភិបាល សម្រាប់ប្រើប្រាស់នៅក្នុងអង្គភាពស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ។
កងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមគោរពថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅនូវសណ្តានចិត្តដ៏ប្រពៃថ្លៃថ្លា របស់លោកឧត្តមសេនីយ៍ស្នងការ និងក្រុមគ្រួសារ ។
សូមលោកឧត្តមសេនីយ៍ស្នងការ និងក្រុមគ្រួសារ ជួបប្រទះនូវពុទ្ធពរ ទាំងឡាយ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
« យើងរួមគ្នាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ទាំងអស់គ្នា »
មតិយោបល់