ត្បូងឃ្មុំ ៖ ថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ខឿន ឧត្តមបញ្ញា អនុប្រធានលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជនកម្ពុជា(ស.អ.ក) ខេត្តត្បូងឃ្មុំ តំណាង លោកឧត្ដមសេនីយ៍ត្រី ម៉ុន មាគ៌ា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ ព្រមទាំងមន្ត្រីពាក់ព័ន្ធ បាននាំយកថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤,០០០,០០០ រៀល ជូនគ្រួសារសព លោកស្រី ចិន ស៊ី ជាជនពលី បានទទួលមរណភាពកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ដោយរោគាពាធ ដែលមានអ្នកទទួលបណ្ដាំ ឈ្មោះ ម៉ាត់ ពេញ ភេទស្រី ត្រូវជាកូនបង្កើត នៅភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ក្នុងឱកាសនោះផងដែរ ក្រុមគ្រួសារសពបានថ្លែងអំណរគុណ ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ដល់ គ្រួសារអតីតយុទ្ធជន និងសូមគោរពជូនពរដល់សម្ដេចតេជោ និងក្រុមគ្រួសារជួបតែពុទ្ធទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ៕
មតិយោបល់