ពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលស្រុកក្រគរបានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណី ចាប់រំលោភសេពសន្ថវៈលើកូនស្រីបង្កើតអាយុ១០ឆ្នាំបានសម្រេច ។
ជនសង្ស័យឈ្មោះ ឡូត រដ្ឋា (ហៅ សៅ) អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិសាត់ បានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើកូនស្រីបង្កើតឈ្មោះ អ.ច.ស.រ អាយុ១០ឆ្នាំ កាលពីវេលាម៉ោង១៣និង៤០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចវាលស្រែ ខាងជើងផ្ទះជនរងគ្រោះប្រមាណជា២០០ម៉ែត្រ (ក្នុងគម្ពោត ព្រៃល្ពាក់)ស្ថិតនៅភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្រោយពីទទួលបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ និងមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាឪពុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ នាថ្ងៃទី០១ ខែមិនា ឆ្នាំ២០២១ នៅវេលាម៉ោង១៨ និង២៣នាទី ។
ករណីនេះ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់ផែននគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត ៕
មតិយោបល់