PARIS (Reuters) - កាលពីថ្ងៃអង្គារ៍រដ្ឋមន្ត្រីការបរទេសបារាំងបាននិយាយថា ប្រទេសបារាំង និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនគ្រោងនឹងធ្វើការតវ៉ាជាមួយក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ដើម្បីរិះគន់ការសម្រេចចិត្តរបស់អ៊ីរ៉ង់ក្នុងការទប់ស្កាត់កិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ។
ប្រទេសអ៊ីរ៉ង់បាននិយាយកាលពីខែមុនថា ខ្លួនកំពុងកាត់បន្ថយកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ដោយបញ្ចប់វិធានការត្រួតពិនិត្យ និងតាមដានបន្ថែម ដែលធ្វើឡើងតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រួមទាំងអំណាចដែលបានផ្តល់ឲ្យ IAEA ដើម្បីត្រួតពិនិត្យនៅតាមទីតាំងនានាដែលអ៊ីរ៉ង់មិនបានប្រកាស។
លោករដ្ឋមន្ត្រី Jean-Yves Le Drian បានប្រាប់អង្គប្រជុំសភាថា “ភាពតានតឹងនុយក្លេអ៊ែរនឹងនាំឱ្យយើងធ្វើការតវ៉ានៅពេលខាងមុខក្នុងក្របខ័ណ្ឌនៃក្រុមប្រឹក្សាអភិបាល IAEA ដើម្បីសំដែងការសោកស្តាយចំពោះការសម្រេចចិត្តនេះ” ។
ប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ដែលជាភាគីនៃកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ កាលពីថ្ងៃច័ន្ទ ប្រទេសទាំងនោះបានចេញសេចក្តីព្រាងនូវដំណោះស្រាយ ដែលគាំទ្រដោយសហរដ្ឋអាមេរិកសម្រាប់កិច្ចប្រជុំនៅទីក្រុង Vienna ដោយសំដែង “ការព្រួយបារម្ភយ៉ាងខ្លាំង” ចំពោះការកាត់បន្ថយកិច្ចសហប្រតិបត្តិការរបស់អ៊ីរ៉ង់ និងជំរុញឲ្យអ៊ីរ៉ង់ផ្លាស់ប្តូរវិធានការរបស់ខ្លួនឡើង ៕
France, allies to push on with protest at IAEA over Iran’s activities: foreign minister
PARIS (Reuters) - France and its Western allies plan to lodge a protest with the United Nations’ nuclear watchdog to criticise Iran’s decision to curb cooperation with the agency, the French foreign minister said on Tuesday.
Iran said last month it was scaling back cooperation with the International Atomic Energy Agency, ending extra inspection and monitoring measures introduced by the 2015 nuclear deal, including the power given to the IAEA to carry out snap inspections at facilities not declared by Iran.
“The nuclear tensions will lead us in the coming days to put forward a protest in the framework of the IAEA Board of Governors to regret this decision,” Minister Jean-Yves Le Drian told a parliamentary hearing.
Britain, France and Germany - all parties to the deal with Iran - on Monday circulated a draft resolution backed by the United States for the Vienna meeting voicing “serious concern” at Iran’s reduced cooperation and urging Iran to reverse its steps.
មតិយោបល់