ត្បូងឃ្មុំ ៖ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានរៀបចំកម្មវិធីប្រជុំផ្សព្វផ្សាយ លទ្ធផលសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងផែនការសកម្មភាពឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ និងការប្រគល់រង្វាន់ជ័យលាភីប្រឡងប្រណាំង គោលនយោបាយ ( ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ) ឆ្នាំ២០២០ ជូនដល់រដ្ឋបាលឃុំ - សង្កាត់ តាមបណ្តារដ្ឋបាលក្រុង - ស្រុក ទាំង០៧ ក្រោមអធិបតីភាព ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម លោកជំទាវអភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងដោយមានការអញ្ជើញចូលរួមពី ស្នងការរងនគរបាលខេត្ត ទទួលដឹកនាំតាមបណ្ដាក្រុង -ស្រុក ទាំង០៧ និងមន្ទីអង្គភាពពាក់ព័ន្ធជុំវិញស្រុក ។
ក្នុងនោះលទ្ធផល គឺក្នុងខេត្តត្បូងឃ្មុំ ទាំង៦៤ ឃុំ សង្កាត់ ទទួលបានជ័យលាភី ៖ លេខ០១ ចំនួន ៦០ ឃុំ សង្កាត់ និង លេខ០២ ចំនួន ០៤ ឃុំ សង្កាត់ ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត ឯកឧត្តម លោកជំទាវអភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ
មានប្រសាសន៍ណែនាំ ដល់គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក អធិការដ្ឋាននគរបាលក្រុង ស្រុក រដ្ឋបាល ឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលបានចូលរួមទទួលយករង្វាន់ជ័យលាភី ទាំងអស់ ធ្វើយ៉ាងណាពង្រឹងសមត្ថភាព រក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ បម្រើសេវាតម្រូវការ សេវាចាំបាច់ ជូនប្រជាពលរដ្ឋ បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការងារនគរបាល និងសហគមន៍ ជាពិសេសត្រូវរួមគ្នាការពារ ពីជំងឺកូវីត-១៩ (covid-19) ៣ ការពារ ៣កុំ និងអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕
មតិយោបល់