ភ្នំពេញ ៖ សូមបើកបរគោរពច្បាប់ចរាចរណ៍ជានិច្ច ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ របួសធ្ងន់ ១០នាក់(ស្រី២នាក់) និងរបួសស្រាល ៣នាក់(ស្រី១នាក់) ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៥ ខែមីនា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៩នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នា ចំនួន ១៣លើក ៕
មតិយោបល់