ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ថវិកា មួយចំនួនជាការលើកទឹកចិត្ត ដល់បងប្អូនមន្ត្រីនគរបាលនារី ក្នុងនាយកដ្ឋាន ក្នុងឱកាស អបអរសាទរខួបអនុស្សាវរីយ៍លើកទី១១០ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២១ ក្រោមប្រធានបទ “ស្ត្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ ១៩”។
នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានថ្លែងនូវការអរគុណ យ៉ាងជ្រាលជ្រៅបំផុតជូនដល់មន្ត្រីនគរបាលនារីទាំងអស់ ដែលជានិច្ចកាលតែង តែយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការបំពេញភារកិច្ច ដែល ថ្នាក់ដឹកនាំប្រគល់ជូន និងបានបំពេញនូវតួនាទី ជាជីដូន ជាឧត្តមភរិយា និងជាម្តាយដ៏ល្អប្រសើរសម្រាប់សង្គមគ្រួសារ និងសង្គមជាតិ ។
ជាចុងក្រោយ ឯកឧត្តម បានជូនពរ ដល់បងស្រី ប្អូនស្រីទាំង អស់ សូមបានប្រកបដោយ ពុទ្ធពរ ទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ ៕
មតិយោបល់