ព្រះសីហនុ ៖ ជនបរទេស បីនាក់ រងរបួសធ្ងន់ ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តតាក់ស៊ី នៅផ្លូវជាតិលេខ៤ កាលពីម៉ោង ៦ល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧នេះ នៅផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១៣១-១៣១ ភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
នគរបាលចរាចរខេត្តព្រះសីហនុបានឲ្យដឹងថាមុនពេលកើតហេតុមាន រថយ្តមួយគ្រឿង ម៉ាកលុចស៊ីស RX300 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2AL-8045 បើកបរទិសដៅចេញពីខេត្តកោះកុងទៅភ្នំពេញពេលដល់កន្លែងកើតហេតុបាន ក្រឡាប់ធ្លាក់ចេញពីផ្លូវ។ នៅក្នុងរថយន្តមានអ្នកជិះគ្នា បួននាក់ បើកបរដោយឈ្មោះ ហាក់ ម៉ាប់ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ រត់តាក់ស៊ី មានទីលំនៅបច្ចុប្បន្ន នៅស្ទឹងមានជ័យ រាជធានីភ្នំពេញ ហើយគ្រោះថ្នាក់នេះបណ្តាលឲ្យជនបរទេស បីនាក់ រងរបួសធ្ងន់និងស្រាល រួមមានទី១-ឈ្មោះ NOVAK LUKAS សញ្ជាតិ ឆេក អាយុ ៣៨ឆ្នាំ រងរបួសស្រាល ទី២-ឈ្មោះ TELIN MARCEL សញ្ជាតិ ឆេក អាយុ ៤០ឆ្នាំ រងរបួសស្រាល និងទី៣-ឈ្មោះ SKOLEK MARTIN សញ្ជាតិ ឆេក អាយុ ៤០ឆ្នាំ រងរបួសធ្ងន់។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ ចំពោះអ្នកបើកបរ ត្រូវបានផ្នែកជំនាញធ្វើការឃាត់ខ្លួន ដើម្បីសាកសួរបន្ត រីឯរថយន្ត បានស្ទូចយក មករក្សាទុកនៅ អធិការដ្ឋានគរបាល ស្រុកកំពង់សីលា រង់ចាំការដោះស្រាយបន្ត ៕
មតិយោបល់