(សៀមរាប)៖ កម្លាំងនគរបាលសណ្តាប់ធ្នាប់ នៃស្នងការនគរបាលខេត្តសៀមរាប នារសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះលោកវរសេនីយ៍ទោ មាស វណ្ណៈ នាយការិយាល័យសណ្តាប់ធ្នាប់សាធារណះ បានដឹកនាំកម្លាំងក្នុងការិយាល័យនិងសហការណ៍ជាមួយកម្លាំងនគរបាល ចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់សាធារណះ តាមបណ្តោយដងផ្លូវផ្តុំ ផ្សារកណ្តាល និងខាងមុខនិងជុំវិញមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។
លោកវរសេនីយ៍ទោ មាស វណ្ណៈ បានឱ្យដឹងថា ដោយសាតតែមើលឃើញភាពរញ៉េររ៉ៃគ្មានរបៀបរៀបរយ និងគ្មានណ្តាប់ធ្នាប់ ដើម្បីបញ្ជៀសការកកស្ទះចរាចណ៍នៅតាមដងផ្លូវដោយសារការយកចិញ្ចើមផ្លូវមកធ្វើជាកន្លែងចតយាន្តយន្តគ្រប់ប្រភេទ និងដាក់សម្ភារះ ផ្លាកយីហោរ និងលក់ដូរអនាធិបតេយ្យគ្មានសណ្តាប់ធ្នាប់ទាំងអស់ចំនួន ៣៥កន្លែង ទើបនាយការិយាល័យសណ្តាប់ធ្នាប់សាធារណៈ។ ក្នុងពេលចុះរៀបចំសណ្តាប់ធ្នាប់នោះ លោកបានចុះណែនាំដល់អាជីវករ សូមឱ្យចូលរួមក្នុងការ រក្សាសណ្តាប់ធ្នាប់សាធារណៈអោយបានល្អជាប្រចាំរាល់ថ្ងៃរាល់ពេលដែលបងប្អូនប្រជាពលរដ្ឋប្រកបរមុខរបររកស៊ីលក់ដូរគ្រប់ប្រភេទនៅមុខហាង រឺអាជីវកម្មខ្លួននោះ ដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍ ,មានសោភ័ណ្ឌភាពល្អស្រស់ស្អាត ក្នុងការទាក់ទាញនូវភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលមកទេសចរណ៍កម្សាន្តសប្បាយរីករាយកាន់ច្រើន និងបានការសហការណ៍រួមគ្នាជាមួយបងប្អូនប្រជាពលរដ្ឋក្នុងការថែក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណះបានយ៉ាងល្អប្រសើរ។
បន្ទាប់ពីការចំរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងអប់រំដល់ក្រុមអាជីវករពួកគាត់បានយល់ដឹង ស្តាប់តាមការណែនាំដើម្បីឱ្យដងផ្លូវមានសោភ័ណ្ឌភាព របៀបរាប់រយ កាត់បន្ថយការកកស្ទះចរាចរណ៍តែម្តង៕
មតិយោបល់