ក្រចេះ៖ នៅព្រឹកថ្ងៃទី១១ ឧសភា ឆ្នាំ២០១៧ កំលាំងនគរបាលប៉ុស្តិ៍ក្បាលដំរី បានបន្តចុះផ្សព្វផ្សាយ និងចែកលិខិតអំពាវនាវស្ដីពីគ្រោះថា្នក់នៃគ្រឿងញៀន នៅចំណុចវត្តស្រែស្បូវ ភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ក្នុងកម្មវិធីចែកអំណោយរបស់គណបក្សប្រជាជន ក្រោមអធិបតីលោក ណយ មុតវណ្ណ និង ក្រុមការងារ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ២៦០នាក់ ស្រី១៣៥នាក់។
ការចុះអប់រំផ្សព្វផ្សាយនេះ កំលាំងជំនាញបានចែកលិខិតអំពាវនាវចំនួន១០០សន្លឹក និងធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងបទល្មើសផ្សេងៗដែលពាក់ព័ន្ធនឹងគោលនយោបាភូមិ-ឃុំ មានសុវត្ថិភាពផងដែរ៕
មតិយោបល់