ព្រះវិហារ ៖ ថ្ងៃ សុក្រ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី តាំង ហាក់ ស្នងការរងផែនការងារសណ្តាប់ធ្នាប់ និងសហការីទៅចូលរួមបុណ្យសពលោកអនុសេនីយ៍ឯក សឿន សុផារិន ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី តាំង ហាក់ ស្នងការរង បានពាំនាំផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តទាំងមូល ចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុត និងសូមរំលែកទុក្ខព្រួយដ៏ធ្ងន់ធ្ងរនេះ ជាមួយគ្រួសារ ញាតិមិត្ត នៃសព ហើយសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ឯក សឿន សុផារិន អោយបានសោយសុខក្នុងសុគតិភព តាមបំណងប្រាថ្នាកុំបីឃ្លៀងឃ្លាតឡើយ ។
ក្រុមការងារបាននាំយកថវិកាចូលក្នុងពិធីបុណ្យសព សរុបចំនួន ១៤,៩៣០,០០០( ដប់បួនលាន ប្រាំបួនសែន បីម៉ឺន)រៀល ក្នុងនោះរួមមាន ៖ ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ៦,០០០,០០០(ប្រាំមួយលាន)រៀល, ថវិកាលោកស្នងការនគរបាលខេត្ត ចំនួន៤០០,០០០(សែសិបម៉ឺន)រៀល, ថវិកាមិត្តភក្តិបងប្អូនរួមការងារ និងសប្បុរសជនចំនួន ៨.៥៣០.០០០ ( ប្រាំបីលាន ប្រាំសែន បីម៉ឺន)រៀល ៕
មតិយោបល់